អតិថិជនជាច្រើននៅតែបន្តសួរនូវសំណួរដដែលៗថា៖
តើខ្ញុំគួរប្រើ Whey Protein ឬ Creatine?
ចម្លើយគឺសាមញ្ញបំផុត៖
ពួកវាមានមុខងារខុសគ្នា។
Whey Protein (ប្រូតេអ៊ីន) :
Whey protein ជួយបង្កើនបរិមាណប្រូតេអ៊ីនដែលរាងកាយអ្នកត្រូវការប្រចាំថ្ងៃ។ វាត្រូវបានប្រើជាចម្បងដើម្បីជួយដល់ការស្រោចស្រង់ជួសជុលសាច់ដុំ (Recovery) ការថែរក្សាសាច់ដុំ(Maintain) និងការលូតលាស់សាច់ដុំ(Growth) នៅពេលដែលរបបអាហារធម្មតារបស់អ្នកមិនទាន់គ្រប់គ្រាន់។
Creatine (គ្រីអាទីន)
Creatine ជួយបង្កើនកម្លាំងរឹងមាំ(Strength) ថាមពល(Energy) ប្រសិទ្ធភាពនៃការហ្វឹកហាត់(Training Intensity) និងការបញ្ចេញកម្លាំងខ្លាំងៗបានយូរ(Extended Energy Output)។ វាគឺជាសារធាតុបំប៉ន សម្រាប់កីឡាមួយក្នុងចំណោមសារធាតុដែលត្រូវបានគេសិក្សាច្រើនបំផុតនៅលើពិភពលោក។
ពួកវាមិនមែនជាគូប្រជែងគ្នាទេ។
ពួកវាជាឧបករណ៍ផ្សេងគ្នា ដែលមានគោលបំណងខុសគ្នា។
ប្រសិនបើគោលដៅរបស់អ្នកគឺចង់ពង្រឹងការស្រោចស្រង់ជួសជុលសាច់ដុំ និងបំពេញជាតិប្រូតេអ៊ីនប្រចាំថ្ងៃ៖ Whey protein គឺជាជម្រើសល្អ។
ប្រសិនបើគោលដៅរបស់អ្នកគឺចង់បង្កើនកម្លាំងថាមពល និងសមត្ថភាពហាត់ឲ្យកាន់តែខ្លាំង៖ Creatine គឺជាជម្រើសល្អ។
ជាទូទៅ អ្នកអាចប្រើប្រាស់វាទាំងពីររួមគ្នាបាន។
ចូរជ្រើសរើសអាហារបំប៉ន ផ្អែកលើមុខងារដែលអ្នកចង់បាន។
MASS KH
Weaponized Your Physique
Trusted Since 2017


